AllInFo

AllInFo

Well Come To My Blog

ផ្នត់គំនិតខុសគ្នា រវាងអ្នកមាន និង អ្នកក្រ


ផ្នត់គំនិតខុសគ្នា រវាងអ្នកមាន និង អ្នកក្រ

មានមនុស្សជាច្រើនបានត្អូញត្អែរថា ពួកគេបានខំធ្វើការយ៉ាងលំបាក ហើយការងារច្រើនដូចអ្នកមានដែរ
ចុះហេតុអ្វីបានជាទទួលបាន លទ្ធផលមកមិនដូចគ្នា។ ពេលខ្លះអ្នកចាំបាច់ ត្រូវតែមានភាពវ័យឆ្លាត ជាជាងការខិតខំប្រឹងប្រែង។ អត្ថបទនេះ ជាចំណុចប្រៀបធៀបខ្លះៗ រវាងផ្នត់គំនិតអ្នកមាន និង ផ្នត់គំនិតរបស់អ្នកក្រមានដូចខាងក្រោមនេះ :
ផ្នត់គំនិតអ្នកមាន :
១. ហ៊ានប្រថុយទោះបីមិនប្រកដថាត្រូវខាតបង់ ឬចំណេញក៏ដោយ។ ប៉ុន្តែបើខាតបង់គេទុកវាជាមេរៀន និងមិនឲខាតបង់ម្តងទៀតទេ។

២. វាជាការល្អបើសិនជាយើង មិនបានទទួលផលអ្វីសោះ ក្នុងរយះពេលខ្លី​ តែអាចទទួលបានផលច្រើន ក្នុងរយះពេលវែង។

៣. ពួកគេនៅតែរៀន ។ រក្សាការសិក្សា ឬរៀនពីអ្វីដែលថ្មីៗ ដើម្បីបង្កើននូវសមត្ថភាពព្រោះគ្មានការជោគជ័យណាដែលគ្មានការអប់រំនោះទេ។

៤. ពូកគេតែងតែមានសកម្មភាពវិជ្ជមាន។ មានន័យថា នៅពេលដែលមានឱកាស ពូកគេអាចចាប់យក យ៉ាងឆាប់រហ័ស ហើយពូកគេមិនងាយនឹងបោះបង់វាដែរ។

៥. ពួកគេមានមហិច្ឆតាខ្ពស់ ដើម្បីសំរេចគោលដៅឬក្តីសុបិន្តរបស់ពួកគេពួកគេហ៊ាននិងអាចធ្វើអ្វីៗបានខណះដែលមនុស្សជាច្រើនមិន ខ្វល់ខ្វាយ។ មនុស្សគ្រប់រូបតែងតែមានក្តិសុបិន្ត ប៉ុន្តែបញ្ហានៅត្រង់ថា មនុស្សដែលមិនជោគជ័យទាំងនោះមិនដែលយកចិត្តទុកដាក់ និងមានភាពខ្ជិលច្រអូស។

៦. រក្សាការប្តេជ្ញាចិត្ត និងដើរទៅមុខជានិច្ច។ Ex: គាត់អាចធ្វើវា ចុះហេតុអ្វី ក៏ខ្ញុំមិនអាចធ្វើបាន។

៧. ជាដំបូងពួកគេជាអ្នកឲទាន​ មុនពេលគេអាចទទួលផល។ Ex: បើអ្នកចង់ឲគេគោរពអ្នក អ្នកត្រូវតែគោរពគេជាមុន ។ បើអ្នកចង់ឲគេ ទិញផលិតផលរបស់អ្នក ដំបូងអ្នកត្រូវឲពួកគេសាកមើលសិន។

៨. រក្សាការព្យាយាម។ Ex: កាលនូវកូនក្មេង អ្នកអភិវឌ្ឍន៍ខ្លួនរបស់អ្នក ដោយការព្យាយាមឈរ ដើរនិងរត់។ ប៉ុន្តែខណះពេលនោះ អ្នកនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។ ដូច្នេះ ការធ្វើជំនួញក៏ដូចគ្នា អ្នកនឹងទទួលបានផលចំណេញ ឬខាតបង់ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកនៅតែមិនបោះបង់។

៩.​ ពួកគេនៅកណ្តាល លក្ខណះជាអ្នកដឹកនាំ។ មនុស្សម្នាក់ ដែលកំពុងតែផ្តល់ដំបូន្មានមិនមែនជាមនុស្សម្នាក់ដែលកំពុងតែទទួលយកវានោះទេ។

១០. ពួកគេមានកម្លាំងពិសេសម្យ៉ាង ក្នុងពេលបច្ចុបន្ប។ បើពួកគេចង់ធ្វើអ្វី ឬចង់សម្រចអ្វីមួយ ពួកគេនឹងធ្វើវាភ្លាមៗ ដោយមិនរងចាំសប្តាហ៍ក្រោយឬក៏ខែក្រោយនោះទេ។

១១. ពួកគេផ្តោតសំខាន់ទៅលើ ជីវិតដ៏មានតម្លៃរបស់ពួកគេ។ ពួកគេចំណាយពេលវេលាដែលមានប្រយោជន៍ ជាមួយក្រុមគ្រួសារគេដោយមានការដើរកំសាន្ត   តាមតំបន់ទេសចរណ៍ផ្សេងៗ។
ផ្នត់គំនិតអ្នកក្រ:
១.ចូលចិត្តគិតពីលុយមុនពេលធ្វើអ្វីមួយពួកគេចង់បានផលភ្លាមៗក្នុងរយះពេលខ្លីដោយមិនបានគិត វែង ឆ្ងាយពីអ្វីដែលអាចទទួលបាន នៅពេលយូរ។

២.ពួកគេខ្លាចអត់ហ៊ានប្រថុយគ្រោះថ្នាក់អ្វីទាំងអស់ព្រោះខ្លាចបាត់បង់។ពួកគេតែងតែរងចាំមើល នរណាម្នាក់ធ្វើបានជោគជ័យសិនទើបគេធ្វើតាម។ប៉ុន្តែពួកគេមិនបានគិតថា ពេលនោះវាហួសទៅហើយទេ។

៣.នៅពេលដែលកំពុងតែចាប់ផ្តើមជោគជ័យបែរជាមានសកម្មភាពយឺតយ៉ាវ។ ហើយងាយនឹងបោះបង់ ពេលដែលជួបឧបសគ្គ។

៤.ពួកគេអាចដឹងត្រឹមអ្វីដែលពួកគេអាចមើលឃើញតែប៉ុណ្ណោះហើយមិនដែលមានក្តីសុបិន្តចង់ធ្វើ អ្វីដែល ធំជាងនោះទេ។

៥.ពួកគេចង់បានបានសេវាកម្មធានារ៉ាប់រង ជីវិតរបស់ពួកគេដោយការខិតខំធ្វើការនិងធ្វើជាបុគ្គលិកដ៏ល្អម្នាក់។ប៉ុន្តែសេដ្ជកិច្ចក្នុងពេលបច្ចុបន្បនេះ ការធានារ៉ាប់រងរបស់អ្នក ហាក់ដូចជាគ្មានប្រយោជន៍ទេ។

៦. ពួកគេមិនមានគំនិតវិជ្ជមានទេ ដោយមិនហ៊ានចាប់យកឱកាស។

៧.ពួកគេចូលចិត្តស្តីបន្ទោសអ្នកដ៏ទៃនៅពេលដែលអ្វីៗមិនបានសំរេចដូចជាការគិតរបស់ពួកគេ 
និងគ្មានទំនួលខុសត្រូវសម្រាប់ខ្លួនឯង។

៨.បោះបង់ឱកាសចោលដោយគិតថាលំបាកពួកគេតែងនិយាយថា
 <ខ្ញុំមិនអាចធ្វើវាទេព្រោះវាពិបាកខ្លាំងណាស់ >

៩.ពួកគេធ្លាប់រស់នៅក្នុងជីវភាពលំបាកពួកគេគិតថាប្រាក់ខែរបស់គេប៉ុណ្ណឹងមានភាពគ្រប់គ្រាន់ក្នុង ការបរិភោគ និងការរស់នៅដោយ មិនបានគិតអ្វីវែងឆ្ងាយទៅថ្ងៃក្រោយឡើយ។
 
ផ្នត់គំនិតខុសគ្នា រវាងអ្នកមាន និង អ្នកក្រ ផ្នត់គំនិតខុសគ្នា រវាងអ្នកមាន និង អ្នកក្រ Reviewed by Unknown on June 24, 2017 Rating: 5

No comments: