AllInFo

AllInFo

Well Come To My Blog

វិធីសាស្ត្របង្កើនល្បឿនWIFIស្មាតហ្វូនរបស់អ្នកឲដំណើរការលឿនជាងធម្មតា

Wi-Fi មានល្បឿនយឺត គឺជាបញ្ហាដ៏ឈឺក្បាលបំផុតមួយ ដែលនរណាៗ ក៏ធ្លាប់ ជួបប្រទះដែរ ដែលវាអាច បណ្តាលមកពី មានជញ្ជាំងធំៗ បាំងបិទសេវា Wi-Fi រឺក៏មានបញ្ហា បន្ទាប់បន្សំ ជាច្រើនទៀត ដែលយើងមិនដឹង។ប្រសិនបើអ្នក ធ្លាប់ជួបប្រទះ នូវបញ្ហា បែបនេះ​ ហើយចង់ដឹង ពីវិធី ដោះស្រាយ ដើម្បីបង្កើនល្បឿន អ៊ីនធឺណែត អោយបានលឿន ជាងមុននោះ សូមធ្វើតាម នូវគន្លឹះខ្លីៗ ខាងក្រោមនេះ ទាំងអស់គ្នាណា ហើយសង្ឃឹមថាវា នឹងអាចជួយ អ្នកបាន។
  1. ចៀសវាងមិនប្រើប្រាស់ Wi-Fi ណាដែលមានសេវាអន់រហូតប្រើមិនកើត
Wi-Fi ខ្លះមានល្បឿនអ៊ីនធឺណែតយឺតណាស់ មិនមែនមកពី បញ្ហាម៉ាស៊ីន Wi-Fi បញ្ជូនមកយើង យឺតនោះទេ ហេតុដូច្នេះហើយ ដើម្បីចៀសវាង ទូរស័ព្ទរបស់យើង កុំអោយភ្ជាប់ ប្រព័ន្ធ Wi-Fi ទាំងនេះ សូមបើកទូរស័ព្ទ អ្នកឡើង ចូលទៅកាន់ Setting > Wi-Fi > Advanced > ហើយបើក Avoid Poor connections ។
2. សាកយកឆ្នាំង រឺចានលោហៈធាតុ យកមកគ្របទូរស័ព្ទពេលចង់ដោនឡូដអ្វីមួយ
វាហាក់បីដូចជាគួរអោយអស់សំណើចបន្តិចហើយ នៅពេលដែលយើង យកចាន រឺឆ្នាំង មកគ្រប ទូរស័ព្ទនោះ ក៏ប៉ុន្តែ វាពិតជាអាច ជួយអោយទូរស័ព្ទ ដំណើរការ បានលឿន ពិតប្រាកដមែន។ ធ្វើដូច្នេះ នឹងជួយអោយសេវា Wi-Fi រត់បុកចូលទូរស័ព្ទ បានកាន់តែល្អ មានស្ថេរជាងមុន ដែលជាជម្រើស ដ៏ឆ្លាតវៃ មួយនៅពេលយើង ចង់ដោនឡូដ ហ្គេម រឺឯកសារ ដែលមានទំហំធំ។
3. ចៀសវាងកុំប្រើសំបក រឺវ័ណ្ឌទូរស័ព្ទដែលបង្កើតឡើងពីលោហៈធាតុ
បញ្ហានេះកើតមានឡើងច្រើនណាស់ ហើយមិនសូវ មាននរណាម្នាក់ ចាប់អារម្មណ៍ឡើយ។ ប្រសិនបើ អ្នកកំពុងតែ ប្រើប្រាស់ សំបកទូរស័ព្ទ​ រឺវ័ណ្ឌលំអ ដែលផលិត ពីលោហៈធាតុ រឺវត្ថុក្រាស់ៗ សូមសាកល្បងដោះវាចេញ ហើយចាំពិនិត្យ មើលណា ថាតើ វាមាន ល្បឿនលឿន វិញរឺក៏អត់។ អ្នកអាច កត់សម្គាល់ល្បឿន ពេលប្រើ សំបកទូរស័ព្ទ និងមិនប្រើ បានដោយ ប្រើប្រាស់កម្មវិធី www.Speedtest.net បាន។

4. វិភាគ និងស្វែងរកថា តើ Wi-Fi មួយណាមានល្បឿនលឿន និងស្ថេរភាពជាងគេ
ប្រសិនបើអ្នកទៅហាងកាហ្វេ រឺក៏សាលា អ្នកនឹងឃើញមានឈ្មោះ Wi-Fi Router ជាច្រើន ដែលជាហេតុ ធ្វើអោយយើង មានភាពពិបាក ក្នុងការ សម្រេចចិត្តថា តើត្រូវភ្ជាប់ Wi-Fi មួយណានោះ។ បន្ទាប់ពីតម្លើងកម្មវិធី Wi-Fi Analyzer នេះរួចហើយ វានឹងជួយ វិភាគថាតើ Wi-Fi មួយណា មានល្បឿន លឿនជាងគេ និងមាន ស្ថេរភាព ជាងគេ ងាយស្រួល អោយអ្នក ជ្រើសរើសយក Wi-Fi Router ត្រឹមត្រូវ។ ដើម្បីវិភាគបាន អ្នកត្រូវស្គាល់ លេខសំងាត់ របស់ Wi-Fi Router ទាំងនោះផងដែរ។
5. ផ្លាស់ប្តូរទីតាំងនៃការទុកម៉ាស៊ីន Wi-Fi Router
ការទុកដាក់ម៉ាស៊ីន Wi-Fi Router ខុសកន្លែង ក៏ជាមូលហេតុចំបង មួយដែរ ដែលធ្វើអោយ យើងមិន អាចប្រើប្រាស់ អ៊ីនធឺណែត បានលឿនល្អ។ សូមធ្វើការគុណគូរ ដាក់ ម៉ាស៊ីន Wi-Fi Router អោយចំចំណុច កណ្តាលផ្ទះ ដើម្បីអោយ យើងអាចប្រើប្រាស់ នៅក្នុងបរិវេណ ទាំងមូល បានដោយរលូន ហើយសូមកុំទុក វានៅប្រឡោះ ដែលមាន អ្វីបាំងជិត អោយសោះ។ បើអាច សូមសាកល្បង កាត់កំប៉ុងទឹកក្រូច ហើយយកមកគ្រប់លើអង់តែន Wi-Fi router ដែលវា នឹងជួយអោយអាចបញ្ជូន ទិន្នន័យ តម្រង់ទៅទិស មួយបានល្អ មិនបែកខ្ញែក។
            សង្ឃឹមថា គន្លឺះពិសេសៗទាំង 6 នេះអាចជួយអោយការប្រើប្រាស់ អ៊ីនធឺណែតតាម Wi-Fi របស់អ្នក បានលឿន ជាងមុនបាន។ សូមបញ្ជាក់ ផងដែរថា ជំហានទាំងនេះ គ្រាន់តែជួយ អោយដំណើរការ បញ្ជួនអ៊ីនធឺណែត ពីម៉ាស៊ីន Router មកទូរស័ព្ទ បានលឿន ប៉ុណ្ណោះ ប៉ុន្តែវា មិនអាចជួយអោយ អ៊ីនធឺណែតដើរលឿន ជាងមុន នោះទេ។ ចំពោះបញ្ហា ល្បឿនអ៊ីនធឺណែតនេះ អ្នកគួរតែ ពិគ្រោះយោបល់ ជាមួយគ្រប់ហ៊ុន ផ្គត់ផ្គង់អ៊ីនធឺណែត អោយអ្នកវិញ។
វិធីសាស្ត្របង្កើនល្បឿនWIFIស្មាតហ្វូនរបស់អ្នកឲដំណើរការលឿនជាងធម្មតា វិធីសាស្ត្របង្កើនល្បឿនWIFIស្មាតហ្វូនរបស់អ្នកឲដំណើរការលឿនជាងធម្មតា Reviewed by Unknown on May 26, 2017 Rating: 5

No comments: