AllInFo

AllInFo

Well Come To My Blog

អ្នកដែលមានខ្សែបន្ទាត់នៅត្រង់កដៃ…វាបង្ហាញពីខ្សែរជីវិតនិងថ្ងៃអនាគតរបស់អ្នក

តើអ្នកដឹងទេ?នៅលើកដៃរបស់អ្នកមានខ្សែបន្ទាត់អូសកាត់ខ្សែបន្ទាត់ទាំងអស់នេះអាច
ទាយដឹងពីអនាគតរបស់មនុស្ស នេះបើយោងតាមក្បួនទស្សទាយរបស់ប្រទេសចិន។ក្បួនទាយរបស់ចិន គឺត្រូវបានគេដឹងថាឆុតណាស់ហើយកម្រទាយខុសណាស់!
ឥឡូវសាកទាយអនាគតរបស់អ្នកសាកមើល! សូមពិនិត្យមើលតើអ្នកមានខ្សែបន្ទាត់នៅត្រង់កដៃប៉ុន្មានខ្សែរបើឃើញមានប៉ុន្មានខ្សែរ សូមមើលទៅតាមលេខខ្សែបន្ទាត់ខាងក្រោម៖
(1)-ខ្សែរបន្ទាត់មួយ៖បង្ហាញពីសុខភាព
ខ្សែរបន្ទាត់ទីមួយគឺត្រូវបានកំណត់ថាជាខ្សែរបន្ទាត់សំខាន់បំផុតរបស់មនុស្ស។
បើខ្សែរបន្ទាត់នេះជ្រៅហើយត្រង់ព្រមទាំងគ្មានខ្សែរបែកខ្នែងមានន័យថាអ្នកនោះមាន សុខភាពល្អ និងជាមនុស្សដែលមានអាយុវែង។
បើ ខ្សែរបន្ទាត់នេះមានខ្សែរបែកខ្នែងរឺក៏គ្មាន  វាបង្ហាញថាអ្នកមានសុខភាពមិនសូវល្អ។
បើខ្សែរបន្ទាត់នេះមានបែកខ្នែងចាប់ពីមួយឡើងទៅហើយខ្សែកោងចង្អុលឡើងឆ្ពោះ ទៅរកបាតដៃ។ នេះជាសញ្ញានៃបញ្ហាបន្តពូជរបស់បុរសនិងស្ត្រី។ អាចបញ្ជាក់បានថាអ្នកមិនអាចមានកូន រឺស្រ្តីអា រឺបុរសអា។
(2)-ខ្សែរបន្ទាត់ពីរ៖បង្ហាញពីខ្សែរជីវិត
ខ្សែរបន្ទាត់ទីពីរស្រដៀងនឹងខ្សែបន្ទាត់ទីមួយដែរ ទាំងរូបរាងនិងជម្រៅ។
បន្ទាត់នេះបង្ហាញពីស្ថានភាពនិងជោគជ័យក្នុងជីវិត។ បន្ទាត់ត្រង់និងច្បាស់លាស់តំណាងឱ្យទីតាំងរឹងមាំមួយនិងទទួលបានភាពជោគជ័យ ផ្នែកហិរញ្ញវត្ថុ។
ប្រសិនបើបន្ទាត់ 1 មានបែកខ្នែងមួយឬលើសពីនេះ ខណៈពេលដែលបន្ទាត់ផ្សេងទៀតគឺសុទ្ធតែត្រង់។
វាមានន័យថានៅពេលដែលអ្នកមានវ័យក្មេងឬក្មេងជំទង់អ្នកតែងតែជួបការលំបាក។ ប៉ុន្តែអ្នកអាចយកឈ្នះបញ្ហាលំបាកនេះបានហើយនិងទទួលបានជោគជ័យនៅពេល អនាគត។
បើបន្ទាត់2ដាច់ពីគ្នាវាអាចបង្ហាញថាអ្នកមានស្ថានភាពហិរញ្ញវត្ថុរង្គុះរង្គើមុនពេលវិល ត្រឡប់ទៅមានស្ថេរភាពថ្មីម្តងទៀត។
(3)-ខ្សែបន្ទាត់ទីបី៖បង្ហាញពីកេរិ៍ឈ្មោះ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានខ្សែរបន្ទាត់ទីបីនេះទេបើសិនជាអ្នកមានខ្សែរបន្ទាត់ នេះគឺអ្នកជាមនុស្សមានសំណាង វាបង្ហាញពីស្ថានភាពសង្គមរបស់អ្នក ។មានមនុស្សជាច្រើនចូលចិត្តអ្នក មានគេជួយយកអាសា អ្នកនិយាយអ្វីក៏ដោយក៏គេស្ដាប់តាម។អ្នកជាមនុស្សដែលមានឥទ្ធិពលលើសហគមន៍ អាចក្លាយជាមេដឹកនាំគេបាន់ហើយព្រមទាំងមានកេរិ៍ឈ្មោះល្អ។
(4)បន្ទាត់ទី 4: បង្ហាញពីអំណាច
មនុស្សដែលសំណាងជាងគេបំផុតគឺ មានខ្សែរបន្ទាត់ទី 4 នេះមានន័យថាអ្នកជាមនុស្សមានបុណ្យបារមីហើយក៏អាចក្លាយជាមនុស្សមានអំណាច នៅក្នុងសង្គម មានមាសប្រាក់ស្ដុកស្ដម មានគេគោរពច្រើន។ ប៉ុន្តែកំរមានណាស់មនុស្សដែលមានបន្ទាត់ទីបួននេះណាស់។
អ្នកដែលមានខ្សែបន្ទាត់នៅត្រង់កដៃ…វាបង្ហាញពីខ្សែរជីវិតនិងថ្ងៃអនាគតរបស់អ្នក អ្នកដែលមានខ្សែបន្ទាត់នៅត្រង់កដៃ…វាបង្ហាញពីខ្សែរជីវិតនិងថ្ងៃអនាគតរបស់អ្នក Reviewed by Unknown on July 09, 2017 Rating: 5

1 comment:

  1. ដៃឆ្វេងញុមមានខ្សែរបន្ទាត់បី តែខាងស្ដាំមានតែ2បន្ទាត់

    ReplyDelete