ដូច្នេះ ១៥ចំណុចខាងក្រោមនេះ គឺជាដំបូន្មានដ៏អស្ចារ្យមួយដែលសិស្សមួយចំនួនកម្រ នឹងឮ៖
១. ត្រូវមានភាពឆ្លាតក្នុងការប្រើប្រាស់អ៊ិនធើណេត៖ មានន័យថា អ្នកត្រូវប្រើប្រាស់វា ក្នុងផ្លូវត្រឹមត្រូវ ហើយរៀនផ្សាភ្ជាប់ទំនាក់ទំនង ជាមួយសាស្រ្តចារ្យដែលត្រូវនឹងជំនាញរបស់អ្នក។
២.ត្រូវរៀនចេះពិភាក្សា៖ មានន័យថាអ្នកត្រូវ រៀនចេះបង្កើតទំនាក់ទំនង ចេះមាន សំណួរចម្លើយ និងព្រឹក្សាយោបល់ជាមួយមនុស្សជុំវិញខ្លួន ។
៣.រៀនបន្ថែមនូវមុខជំនាញហិរញ្ញវត្ថុ ឬច្រើនជាងនេះ៖ មានន័យថាមុខជំនាញនេះ គឺ ពិតជាសារៈសំខាន់ និងមានប្រយោជន៍សម្រាប់កន្លែងធ្វើការ និងអាជីវកម្មអ្នកទៅថ្ងៃក្រោយ ។
៤. ត្រូវមានទំនាក់ទំនងស្អិតរមួតនឹងការពិត៖ មានន័យថាអ្នកត្រូវចេះសប្បាយ ឮនូវអ្វីដែលខ្លួនឯងមាន រៀនពីមនុស្សដែលមានធ្លាប់មានបទពិសោធន៍ និងត្រូវចេះ ព្យាយាមចាប់យកឱកាស ដែលមាននៅចំពោះមុខ។
៥. កុំព្យាយាមដាក់ពាក្យច្រើន នៅតាមកន្លែងចុះកម្មសិក្សានានា៖ អ្នកត្រូវមានគោល ដៅ ការព្យាយាម និងរើសយកអ្វីមួយឲ្យច្បាស់លាស់បានហើយ។ នោះអ្នកនឹងអាចទទួលបានភាពជោគជ័យច្រើន ជាងមានគោលដៅច្រើន។
៦. ត្រូវអានសៀវភៅឲ្យបានច្រើន៖ ព្រោះវាជាគន្លឹះមួយ ក្នុងការបង្កើនចំណេះដឹង របស់អ្នកឲ្យកាន់តែទូលំទូលាយ និងឈានទៅរកភាពជោគជ័យ។
៧.ចាប់ផ្ដើមគិតអំពីហិរញ្ញវត្ថុរបស់អ្នក៖ មានន័យថាអ្នកត្រូវចេះគិតគូរ អំពីចំណូលដែលអ្នករកបាន និងចំណាយទៅលើអ្វីផ្សេងៗដូចជា ថ្លៃសាលារៀនជាដើម។
៨.ព្យយាមផ្សាភ្ជាប់ទំនាក់ទំនងជាមួយឪពុកម្ដាយឱ្យបានច្រើន៖ បើទោះបីជាអ្នក រស់ នៅឃ្លាតឆ្ងាយ ឬរវល់នឹងការងារប៉ុណ្ណាក៏យើងមិនត្រូវភ្លេចពួកគាត់ដែរ។
៩. កុំឲ្យអ្នកដទៃទាញយកចំណាប់អារម្មណ៍របស់អ្នកឲ្យសោះ៖ មានន័យថាកុំ ព្យាយាមធ្វើអ្វីតាមចំណង់របស់គេ ឬអ្វីដែលខ្លួនឯងមិនចូលចិត្ត។
១០. យើងត្រូវចាំថានៅលើលោកនេះគ្មានអ្នកណា ដែលនៅចាំជួយបង្ហាត់បង្ហាញផ្លូវ ដែលយើងត្រូវដើររហូតនោះទេ។ មានរឿងខ្លះ គឺយើងត្រូវរៀនប្រឈមមុខ និង ដោះស្រាយដោយខ្លួនឯង។
១១. ត្រូវមានភាពជឿជាក់ និងចាប់ផ្ដើមអនុវត្ត៖ អ្នកត្រូវកាត់បន្ថយភាពភ័យខ្លាចរបស់ អ្នកដោយព្យាយាមប្រើប្រាស់ ការគិតក្នុងក្ដីស្រមៃរបស់អ្នកទៅនឹងការពិត។
១២. ត្រូវរៀនពីច្បាប់វិន័យ បន្ទាប់មកពត់វា៖ ធ្វើអ្វីមួយគឺត្រូវផ្ដើមចេញពីការព្យាយាម។ ឧទាហរណ៍មិនមែនជិតដល់ថ្ងៃប្រលង ទើបយើងខំប្រឹងរៀននោះទេ ពោលគឺយើងត្រូវ រៀនអាន ស្ដាប់ គិត តាំងពីខាងដើមមក។
១៣. ព្យាយាមដុះខាត់ខួរក្បាលរបស់អ្នក និងប្រើប្រាស់នូវបញ្ញារបស់ខ្លួន។
១៤. ត្រូវមានពេលវេលាសម្រាប់ខ្លួនឯង ដូចជាចំណាយពេលវេលាជាមួយមិត្តភក្ដិ ប៉ាម៉ាក់ បងប្អូន និងសកម្មភាពបន្ទាប់បន្សំផ្សេងៗទៀត នៅក្នុងជីវិតឯករាជ្យរបស់អ្នក។
១៥. ផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាស្រ្តាចារ្យផ្សេង៖ ពីព្រោះពួកគាត់អាចផ្ដល់នូវ ចំណេះដឹង ដែលមានតម្លៃជាច្រើន សម្រាប់ដឹកនាំយើងទៅកាន់ភាពជោគជ័យ៕
និស្សិតមហាវិទ្យាល័យគួរធ្វើរឿង១៥ យ៉ាងនេះដើម្បីទទួលបាន ជោគជ័យនាពេលអនាគត
Reviewed by Unknown
on
June 11, 2017
Rating:
No comments: